ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានធានគណៈកម្មការទី៣ និងជាប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២
នៅសាលប្រជុំគណៈកម្មការទី៣នៃព្រឹទ្ធសភា អគារ F វិមានព្រឹទ្ធសភា នាថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា(គណៈកម្មការទី៣) និងជាប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ដើម្បីពិនិត្យពិភាក្សាលើ :
១- សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។
២- សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។
៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៤- ចាត់តាំងតំណាងក្រុមឡើងមានយោបល់ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា។